(ខេត្តស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ‹‹ការពង្រឹងសមត្ថភាពសម្រាប់ត្រៀមឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់›› ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅខេត្តស្ទឹងត្រែង។
វគ្គបណ្តុះបណ្តាល ត្រូវបានធ្វើឡើងក្នុងគោលបំណង រំលឹកឡើងវិញចំណេះដឹងមូលដ្ឋាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការអនុវត្តសាកល្បងប្រើប្រាស់ផែនការត្រៀមបម្រុង និងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)។