នៅរសៀលថ្ងៃចន្ទ ៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាណ ឯកឧត្ដម គីម វីរៈ ទីប្រឹក្សា គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួបពិភាក្សាការងារជាមួយ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលដឹកនាំដោយ លោកស្រី Nacy Eslick នាយិកា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។
កិច្ចពិភាក្សា បានផ្តោតសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការ រវាង គ.ជ.គ.ម. និង USAID លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។