ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម គីម សុផារុន ទីប្រឹក្សា គ.ជ.គ.ម. រួមដំណើរដោយ អភិបាលរងខេត្ត អភិបាលស្រុក ក្រុមប្រតិបត្តិការរុករក និងសង្រ្គោះ និងមន្រ្តីពាក់ព័ន្ធ បានចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់ និងបាននាំយកអំណោយទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅឃុំទឹកហូត ស្រុករលារប្អៀ ខេត្តកំពង់ឆ្នាំង។
អំណោយរបស់ សម្ដេចតេជោ ហ៊ុនសែន និង សម្ដេចគតិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងមួយគ្រួសារទទួលបាន ៖
អង្ករ ២៥គីឡ, មី ១កេស, ត្រីខ ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ២០.០០០រៀល។