នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី អបអរសាទរ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២២ ក្រោមមូលបទ “រួមគ្នា ដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ” ។
ពិធីនេះដែរក៏មានការចូលរួមពីតំណាងមន្ត្រីជាន់ខ្ពស់ក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អង្គការដៃគូជាតិ អន្តរជាតិ និងស្ថាប័នឯកជនផងដែរ។
ពិធីនេះប្រារព្ធធ្វើនៅ សាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។