គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង កម្មវិធីស្បៀងអាហារពិភពលោក បានសហការជាមួយ ដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពី GIS និង RS សម្រាប់ការគ្រប់គ្រងគ្រោះហន្តរាយដល់មន្រ្តីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត

នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២

ក្នុងក្របខណ្ឌគម្រោងភាពជាដៃគូរជាមួយ WFP គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និង កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានសហការជាមួយដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី (DoGLM) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពី GIS និង RS សម្រាប់ការគ្រប់គ្រងគ្រោះហន្តរាយដល់ មន្រ្តីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត (PCDM) ក្រោមអធិបតីភាព ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការរង តំណាងឯកឧត្តម អគ្គលេខាធិការ គ.ជ.គ.ម.។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសណ្ឋាគារ សាន់វេ ដោយមានខេត្តចំនួន៨ចូលរួម៖ ខេត្តព្រះសីហនុ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កែប និងមណ្ឌលគិរី ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេលបីថ្ងៃ(20 ដល់ 22 ខែកញ្ញា 2022) ដែលមានគោលបំណង៖

• ដើម្បីផ្តល់សិក្ខាកាមនូវមូលដ្ឋានគ្រឹះផែនទីវិទ្យាផ្នែកការអាន និងបកស្រាយព័ត៌មាននៅលើផែនទី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងតាមដានសភាពការណ៍ (PRISM) ក៏ដូចជាផលិតផែនទីសាមញ្ញផងដែរ។

• ដើម្បីណែនាំ សិក្ខាកាមនូវមូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែក GIS និង RS រួមទាំងគោលគំនិតជាមូលដ្ឋាន និងប្រភេទនិងប្រភពទិន្នន័យភូមិសាស្ត្រដែលបានអនុវត្តសម្រាប់ការគ្រប់គ្រងគ្រោះហន្តរាយ។

• ដើម្បីឱ្យសិក្ខាកាមបានស្គាល់ពីកម្មវិធី QGIS និងផ្តល់ការអនុវត្តផ្ទាល់ជាមួយកម្មវិធី ដើម្បីប្រើប្រាស់សំណុំទិន្នន័យភូមិសាស្ត្រ និងផលិតផែនទី។