នាវាមុជទឹកឥណ្ឌូនេស៊ីដែលបាត់ដំណឹងកាលពីដើមសប្តាហ៍នេះ ត្រូវបានគេប្រទះឃើញបំណែកខ្ចាត់ខ្ចាយនៅលើផ្ទៃសមុទ្រក្នុងដែនទឹក នៃកោះបាលី ខណៈដែលនាវិកទាំង៥៣នាក់នៅក្នុងនាវានោះបានស្លាប់បាត់បង់ជីវិតទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១។
ក្រុមអ្នកជួយសង្គ្រោះបានរកឃើញវត្ថុតាងថ្មីៗរួមទាំងអាវកាក់ដែលពួកគេជឿថា ជារបស់របរនៅលើនាវាមុជទឹកឥណ្ឌូនេស៊ីឈ្មោះ KRI Nanggala-402 ដែលបាត់ទំនាក់ទំនងនៅពេលដែលត្រៀមរៀបចំធ្វើសមយុទ្ធ។
មេបញ្ជាការយោធាលោក Marshal Hadi Tjahjanto បានប្រាប់អ្នកយកព័ត៌មានថា «ផ្អែកលើភ័ស្តុតាងបានបញ្ជាក់ថា នាវា KRI Nanggala-402 បានលិចទៅបានសមុទ្រ ហើយនាវិកទាំងអស់បានស្លាប់ហើយ»។
គួរបញ្ជាក់ថា នាវាមុជទឹកខាងលើ បានដាច់ការទាក់ទង កំឡុងការហ្វឹកហ្វឺនមួយ ក្រោយពេលសុំការអនុញ្ញាតមុជចូលជ្រៅទៅក្នុងទឹក នៅម្តុំដែនទឹកភាគខាងជើងកោះបាលី ជាមួយនាវិកសរុប ៥៣នាក់នៅក្នុងនោះ។ ប្រទេសជិតខាងឥណ្ឌូណេស៉ី ដូចជាសិង្ហបុរីនិងម៉ាឡេស៉ី ក៏កំពុងបញ្ជូនកប៉ាល់សង្រ្គោះរបស់ខ្លួន ដើម្បីជួយតាមរកផងដែរ៕