(ខេត្តប៉ៃលិន)៖ តាមព័ត៌មានទទួលបានពីលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ២០២១ ចាប់ពីម៉ោង ៣៖៣០នាទី ដល់ម៉ោង ៦៖០០នាទី មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង បណ្តាលឱ្យទឹកជន់លិចមណ្ឌលចត្តាឡីស័ក ១កន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងបានរំខានដល់ការស្នាក់នៅរបស់ពលករកំពុងធ្វើចត្តាឡីស័ក ចំនួនជិត២០០នាក់។
លោកជំទាវ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ជម្លៀសពលករចេញទៅកាន់មណ្ឌលផ្សេង បានទាន់ពេលវេលា ដោយពុំគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។