ផ្ទះប្រជាជនចំនួន ២៦ខ្នង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀង

គិតត្រឹមម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំងជាប់ៗគ្នា ក្នុងភូមសាស្ត្រខេត្តបន្ទាយមានជ័យ បណ្តាលឲ្យលិចតំបន់១ចំនួន។

តាមរបាយការណ៍បឋម របស់លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ការរងគ្រោះរួមមាន៖

១. ស្រុកម៉ាឡៃ៖ លិចផ្ទះ ១១ខ្នង (ផ្ទះនៅតំបន់ទំនាបតាមមាត់អូរព្រំដែន)

២. ក្រុងប៉ោយប៉ែត៖ លិចក្រោមផ្ទះ នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ១៦ខ្នង និងផ្លូវលំមួយចំនួន។

ការសង្គ្រោះ៖ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានជួយសង្គ្រោះ និងជម្លៀសប្រជាជនបានទាន់ពេលវេលា។

ស្ថានភាពបច្ចុប្បន្ន៖ ទឹកនៅមានការឡើងចុះៗ ដោយសារមកទល់ពេលនេះ នៅកំពុងបន្តមានភ្លៀងធ្លាក់។