ព្យុះក្នុងតំបន់ឈ្មោះ អ៊ីន-ហ្វា (In-Fa) អាចនឹងវាយប្រហារលើទីក្រុងសៀងហៃ នៅថ្ងៃអាទិត្យនេះ

(ប៉េកាំង)៖ ព្យុះក្នុងតំបន់ឈ្មោះ អ៊ីន-ហ្វា (In-Fa) អាចនឹងវាយប្រហារទីក្រុងសៀងហៃ នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីជំនន់ទឹកភ្លៀងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាគកណ្តាល នៃប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកនេះ។

ជើងហោះហើរជាច្រើន និងរថភ្លើង ត្រូវបានផ្អាក ខណៈពេលដែលប្រជាជន ត្រូវបានព្រមាន កុំឱ្យចេញក្រៅ ដើម្បីជៀសវាងពីគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។

គូសបញ្ជាក់ថា ព្យុះនេះ នឹងបង្កផលប៉ះពាល់បន្ថែមទៀត បន្ទាប់ពីជំនន់ទឹកភ្លៀង បានឆក់យកជីវិតមនុស្សប្រមាណ ៥៨នាក់ និងបង្កផលប៉ះពាល់និងខូចខាតជាច្រើនទៀត នៅភាគកណ្តាលប្រទេសចិន។