ព្យុះហឺរីខិនសម្លាប់មនុស្ស៨នាក់ក្នុងប្រទេសម៉ិចស៊ីកូ

មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ បន្ទាប់ពីព្យុះហឺរីខិន ឈ្មោះ ហ្គ្រេស្ស (Grace) បានវាយប្រហារលើភាគខាងកើតនៃប្រទេសម៉ិចស៊ីកូ។

ព្យុះហឺរីខិន ហ្គ្រេស្ស បានធ្វើដំណើរមកដល់ប្រទេសម៉ិចស៊ីកូ កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានបង្កផលប៉ះពាល់និងខូចខាតធ្ងន់ធ្ងរក្នុងរដ្ឋ Veracruz ដែលមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ព្រមទាំងមានការជន់លិចនៅតំបន់ជាច្រើន។

ប្រភព៖ BBC ចុះផ្សាយព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១