ភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួនត្រូវបានជន់លិចក្នុងខេត្តព្រះវិហារ

(ខេត្តព្រះវហារ)៖ ភ្លៀងធ្លាក់ជាប់ៗ គ្នារយៈពេល៥ថ្ងៃ មានបរិមាណទឹកភ្លៀងចំនួន ៧៤មម បណ្តាលឲ្យភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួនត្រូវបានជន់លិច។

ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា នៅខេត្តព្រះវិហារ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៥ថ្ងៃ និងមានភ្លៀងបន្ថែមទៀត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មានបរិមាណទឹកភ្លៀងចំនួន ៧៤មម ធ្វើឲ្យភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួន ត្រូវទឹកជន់លិច ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប៕

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម