(បន្ទាយមានជ័យ) ៖ថ្ងៃទី១២ខែសីហាឆ្នាំ២០២២លោកវរសេនីយ៍ឯកមានប៊ុនរុនមេបញ្ជាការរងនាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍សម្រាប់ដោះស្រាយយថាហេតុផ្សេងៗនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
លោកមេបញ្ជាការរងនាយសេនាធិការបានបញ្ជាក់ថាតួនាទីភារកិច្ចរបស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ដោះស្រាយយថាហេតុ២៤ម៉ោងលើ២៤ម៉ោងនិងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិក្នុងភូមិសាស្រ្តទទួលខុសត្រូវតាមសំណូមពរអាជ្ញាធរមូលដ្ឋាន។
ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯកមាសប៊ុនរុនមេបញ្ជាការរងនាយសេនាធិការបានថ្លែងអំណរគុណដល់នាយ–ពលទាហានទាំងអស់ដែលបានបំពេញនូវតួនាទីភារកិច្ចតាមផែនការនិងបទបញ្ជារបស់ថ្នាក់លើប្រកបដោយភាពទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន។
ជាចុងក្រោយលោកមេបញ្ជាការរងនាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យក៏បានផ្ដាំផ្ញេីរដល់កងកម្លាំងទាំងអស់ត្រូវតែបន្តនូវការយកចិត្តទុក្ខដាក់ការពារខ្លួនអោយបានខ្ពស់បំផុតនិងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាគឺវិធានការ