អំពីយើង
ស.អ.ក.
គ.ជ.គ.ម. NCDM
សមាគមអតីតយុទ្ធជនកម្ពុជា សរសេរជាអក្សរកាត់ “ ស.អ.ក. ” និងសរសេរជាអក្សរអង់គ្លេស Cambodia Veteran Association “ C.V.A ” បានចាប់បដិសន្ធិ និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី ១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្រ្តមួយដែលពុំធ្លាប់មាននៅកម្ពុជាដែលធ្វើឲ្យសាធារណៈមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនអបអរសាទរ។ ទិវាអតីតយុទ្ធជនកម្ពុជាត្រូវបានរាជ រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារ់ៀងរាល់ឆ្នាំ តាមសេចក្តីសម្រេចលេខ ៣១ ស.ស.រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧។មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ បានប្រព្រឹត្តទៅនាថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ដើម្បីកែសម្រួលលក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំឲ្យស្របទៅនឹងសភាពការថ្មី។
គោលបំណង និងសកម្មភាពរបស់ គ.ជ.គ.ម.
១-លើកកម្ពស់កិតិ្តយសឲ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះបុព្វហេតុប្រទេសជាតិ។
២-ការពារសិទ្ធិ ផលប្រយោជន៍ និងលើកស្ទួយកម្រិតជីវភាពអតីតយុទ្ធជន។
៣-បង្កើតស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងឋានៈជាសមាជិករបស់ ស.អ.ក. ពេលជួបការលំបាកគ្រោះថ្នាក់ មរណភាព ដោយមិនប្រកាន់ប្រភពដើម សាសនា និន្នាការនយោបាយ និងឋានៈក្នុងសង្គមឡើយ។