ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា

(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភរិយា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូម​ព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសារទរយ៉ាងក្រៃលែង ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

នាឱកាសដ៏មហានក្ខត្តឫក្ស​នេះ ទូលព្រះបង្គំយើងខ្ញុំ សូម​ធ្វើអភិវន្ទនកិច្ចថ្វាយព្រះពរបវរមហាប្រ​សើរ និងសូម​លើកហត្ថទាំង​ទ្វេ​ប្រណមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុង​លោក​ មាន​ទេវតារក្សាព្រះមហាស្វេតច្ឆ​ត្រ ទេវតាឆ្នាំថ្មី ព្រះបារមី​ព្រះវិញ្ញាណក្ខន្ធអតីត​ព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ និងដួង​ព្រះវិញ្ញានក្ខន្ធ ព្រះបរមរតន​កោដ្ឋ សូម​តាមបីបាច់​ថែរក្សា​ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយ ស​ម្ដេ​ច​ព្រះមហាក្ស​ត្រី ព្រះវររាជមាតាជាតិខ្មែរ សូម​ព្រះអង្គ​មាន​ព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់​ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏​ត្រជាក់​ត្រជុំ ស​ម្រាប់​ប្រជារាស្ត្រ​ខ្មែរ ជាកូន​ចៅ ចៅទួតរបស់​ព្រះ​អង្គ​ ជ្រក​កោនជារៀងដរាបត​រៀង​ទៅ និងសូម​ព្រះអង្គ​ទ្រង់​ប្រកប​ដោយព្រះពុទ្ធពរ​ទាំងបួន​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិ​យ្យោភាពត​រៀង​ទៅ៕