ស្រុកស្ទឹងត្រង់៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អមដំណើរដោយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្ដម ជាអភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចែកពូជស្រូវ ជាប្រពន្ធ័ស្បៀងបំរុងកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ មកពីឃុំចំនួន ៦ នៅក្នុងស្រុកស្ទឹងត្រង់ ចំនួន ១.៤៤៦គ្រួសារ ស្មើនឹងស្រូវពូជចំនួន ១០៧.៦០០គីឡូក្រាម ។
ក្នុងឱកាសនោះដែរ តំណាងបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានពូជស្រូវ យកទៅដាំដុះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ ចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋ ទូទាំងស្រុកស្ទឹងត្រង់ ក៏ដូចជា ប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម ជាពិសេស ថ្ងៃនេះ តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តម អ៊ុន ចាន់ដា ក៏បាននាំនូវពូជស្រូវមកចែកជូនពួកគាត់ ដើម្បី ធ្វើការដាំដុះឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ ដោយសារជំនន់ទឹកទន្លេមេគង្គ មកនោះ ៕