ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២២។

នាព្រឹកថ្ងៃច័ន្ទ ទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២២។

កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន,ឯកឧត្តម អគ្គលេខាធិការ, ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, ឯកឧត្តម ទីប្រឹក្សា, លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំ គ.ជ.គ.ម.។