ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យសម្ភារៈគ្រឿងបំពាក់ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ នៅកងពលតូចថ្មើរជើងលេខ៧០

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ចូលរួមជាមួយក្រុមជំនួយការ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រសួងការពារជាតិ ចុះត្រួតពិនិត្យសម្ភារៈគ្រឿងបំពាក់ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ នៅកងពលតូចថ្មើរជើងលេខ៧០។