ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១៖ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធាន ក្រុមការងារសម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួម ‹‹សិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធ ស្តីពីការពង្រឹង វេទិកាក្រុមការងាររួមស្តីពីជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីលើកកម្ពស់អភិក្រមរួមរបស់អាស៊ានលើការងារគ្រប់គ្រងគ្រោះមហន្តរាយ››។
កិច្ចប្រជុំត្រូវបានរៀបចំដោយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) តាមប្រព័ន្ធអនឡាញ (Zoom) ក្នុងគោលបំណង បង្ហាញ និងពិគ្រោះយោបល់លើលទ្ធផល ដែលទទួលបានពីការចងក្រងសកម្មភាពនានារបស់ប្រទេសជាសមាជិកអាស៊ាន ដើម្បីលើកកម្ពស់កម្លាំងរួមជាមួយស្ថាប័នអាស៊ានដែលពាក់ព័ន្ធ លើការងារគ្រប់គ្រង គ្រោះមហន្តរាយ។