ឯកឧត្តម គីម វីរៈ ដឹកនាំលំហាត់សាកល្បងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ នៅខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ដឹកនាំមន្ត្រីជំនាញ នៃ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. សហការជាមួយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) រៀបចំលំហាត់សាកល្បងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅខេត្តកំពង់ធំ។

លំហាត់សាកល្បងនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២១ ដោយចែកចេញជាពីដំណាក់កាល គឺការធ្វើលំហាត់លើតុ និងនៅទីវាល ដែលមានគោលបំណងពង្រឹងសមត្ថភាពសម្រាប់មន្ត្រីពាក់ព័ន្ធ ដែលមានតួនាទីក្នុងការឆ្លើយតបគ្រោះមហន្តរាយ និងការគ្រប់គ្រង និងប្រើប្រាស់អគារទីទួលសុវត្ថិភាព។