ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ដឹកនាំមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. បើកវគ្គបណ្តុះបណ្តាល ស្តីពី ‹‹ការពង្រឹងសមត្ថភាពសម្រាប់ត្រៀមឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់›› នៅខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ដឹកនាំមន្ត្រីជំនាញ នៃ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. សហការជាមួយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បើកវគ្គបណ្តុះបណ្តាល ស្តីពី ‹‹ការពង្រឹងសមត្ថភាពសម្រាប់ត្រៀមឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់›› ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០២១។

វគ្គបណ្តុះបណ្តាល ត្រូវបានធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពសម្រាប់ត្រៀមឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់ តាមរយៈការរំលឹកឡើងវិញចំណេះដឹងមូលដ្ឋាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការអនុវត្តសាកល្បងប្រើប្រាស់ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់ និងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)