ឯកឧត្តម គីម វីរៈ និង ឯកឧត្តម ម៉ា នរិទ្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំលើកទី៣៨ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ចាប់ពីថ្ងៃទី៨-១០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និង ឯកឧត្តម ម៉ា នរិទ្ធ អគ្គលេខាធិការរង គ.ជ.គ.ម. ព្រមទាំងមន្ត្រីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំលើកទី៣៨ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន កិច្ចប្រជុំលើកទី១៤ ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល AHA និងកិច្ចប្រជុំពាក់ព័ន្ធ។

កិច្ចប្រជុំ ត្រូវបានដឹកនាំដោយប្រទេសសិង្ហបូរី ជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២១។