ឯកឧត្តម គីម វីរៈ បានប្រគល់តង់ចល័តចំនួន ១០កំប្លេ ជូនដល់លេខាធិការដ្ឋានសង្គ្រោះគ្រោះមហន្តរាយ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ

(កណ្តាល)៖ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានក្រុមការងារ សម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានប្រគល់តង់ចល័តចំនួន ១០កំប្លេ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ជូនដល់លេខាធិការដ្ឋានសង្គ្រោះគ្រោះមហន្តរាយ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ សម្រាប់ប្រើប្រាស់ក្នុងពេលចេញប្រតិបត្តិការ សង្រ្គោះគ្រោះមហន្តរាយ។

គូសបញ្ជាក់ផងដែរថា តង់ចល័តខាងលើ ត្រូវបានប្រគល់ជូនតាមរយៈ លោក វរសេនីយ៍ត្រី ប៉ែន រង្សី សមាជិក លេខាធិការដ្ឋានសង្គ្រោះគ្រោះមហន្តរាយ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៅទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា។