ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួម ពិធីចុះ MoU រវាងបញ្ជាការដ្ឋានទ័ពពិសេស ជាមួយសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជា

ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានអញ្ជើញចូលរួម ពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នា រវាងបញ្ជាការដ្ឋានទ័ពពិសេស ជាមួយសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក។

ឯកឧត្តម គីម វីរៈ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ជូនដល់បញ្ជាការដ្ឋានទ័ពពិសេសផងដែរ។