ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួម ‹‹កិច្ចប្រជុំលើកទី១ ក្រុមការងារអាស៊ានដើម្បី ត្រួតពិនិត្យមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-ADMER Fund››

(ភ្នំពេញ)៖ ព្រឹកថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋាន (គ.ជ.គ.ម.) បានអញ្ជើញចូលរួម ‹‹កិច្ចប្រជុំលើកទី១ ក្រុមការងារអាស៊ានដើម្បីត្រួតពិនិត្យមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-ADMER Fund›› តាមប្រព័ន្ធអនឡាញ រៀបចំដោយលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយសហប្រធានក្រុមការងារសឹង្ហបូរី និងព្រុយណេ។