ឯកឧត្តម ង៉ោ សុវណ្ណ ដឹកនាំកិច្ចប្រជុំគណៈកម្មការដែលជាលក្ខណៈសម្បត្តិទី៧ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព»

ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធានគណៈកម្មការប្រឡងប្រណាំងពាក់ព័ន្ធការឆ្លើយតបទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដែលជាលក្ខណៈសម្បត្តិទី៧ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព»។

កិច្ចប្រជុំ ត្រូវបានប្រារព្វធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងដើម្បីពិនិត្យសម្រេចជាផ្លូវការលើឧបករណ៍ និងសូចនាករ ដែលបានរៀបចំរួច ដាក់ជូនភូមិ ឃុំ-សង្កាត់អនុវត្តន៍។