(កំពង់ធំ)៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បាននាំយកនូវពូជស្រូវ និងគ្រាប់ពូជបន្លែផ្សេងៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មកចែកជូន អតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
គូសបញ្ជាក់ថា ក្នុងឱកាសនោះ អតីតយុទ្ធជន ក្នុង១គ្រួសារ ទទួលបានពូជស្រូវ ៥០គ.ក្រ និងគ្រាប់ពូជបន្លែចំនួន៤មុខ។