ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ នៃការសិក្សាលើកទី៣ ស្ដីពី «ការស្វែងយល់ពីទស្សនៈសាធារណជន ចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ ចំណេះដឹង ឥរិយាបថ និងការអនុវត្ត»

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ នៃការសិក្សាលើកទី៣ ស្ដីពី «ការស្វែងយល់ពីទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ ចំណេះដឹង ឥរិយាបថ និងការអនុវត្ត»។

សិក្ខាសាលាផ្សព្វផ្សាយខាងលើ ត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ (Zoom) ដែលរៀបចំដោយក្រសួងបរិស្ថាន។