ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួម សិក្ខាសាលា ស្តីពីការបង្កើនបច្ចេកវិទ្យាប្រកាសឱ្យដឹង មុន អំពីពហុមុខសញ្ញាគ្រោះថ្នាក់ និងខ្សែសង្វាក់គ្រោះមហន្តរាយ សម្រាប់ប្រទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ បានដឹកនាំមន្រ្តី អគ្គលេខាធិការដ្ឋាន ចូលរួម សិក្ខាសាលា ស្តីពីការបង្កើនបច្ចេកវិទ្យាប្រកាសឱ្យដឹងមុន អំពីពហុមុខសញ្ញាគ្រោះថ្នាក់ និងខ្សែសង្វាក់គ្រោះមហន្តរាយ សម្រាប់ប្រទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំត្រូវបានរៀបចំដោយមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ នៃក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង លើកកម្ពស់ និងចែករំលែក បទពិសោធន៍លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងចំណោមប្រទេសជាសមាជិក ដោយ ផ្តោតលើបច្ចេកវិទ្យាប្រកាសឱ្យដឹងមុនអំពីពហុមុខសញ្ញាគ្រោះថ្នាក់។