ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់

ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំមន្ត្រី ចូលរួម កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់។

កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយក្រសួងមហាផ្ទៃនិងសុវត្ថិភាព (MOIS) នៃសាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) ក្រោមប្រធានបទ ‹‹គាំទ្រការអភិវឌ្ឍន៍ប្រកបដោយភាពធន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក›› រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីតំណាងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។