(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការរង និង ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង បានដឹកនាំមន្ត្រីនាយកដ្ឋានព័ត៌មាន គ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមកិច្ចប្រជុំ ជាមួយ កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការ People In Need (PIN) តាមរយៈប្រព័ន្ធអនឡាញ (Zoom) ស្តីពី ការចាប់ផ្តើមអនុវត្តគម្រោង ‹‹ការច្នៃប្រឌិតថ្មី សម្រាប់ត្រៀមបង្ការ និងឆ្លើយតបបន្ទាន់នៅពេលមានគ្រោះអាសន្ន››។