(ខេត្តបន្ទាយមានជ័យ)៖ យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. រួមជាមួយ លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងលោកមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស បានបន្តចុះត្រួតពិនិត្យការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលទើបជម្លៀសមកកាន់ទួលសុវត្ថិភាពនៅចំណុចផ្លូវវៀងក្រុងសិរីសោភ័ណ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ហើយ ឯកឧត្តម ក៏បានត្រួតពិនិត្យផងដែរ ការតម្លើងតង់ចល័តបន្ថែម ដោយកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ សម្រាប់ឱ្យប្រជាពលរដ្ឋ ដែលរងគ្រោះធ្វើជាទីជម្រកបណ្តោះអាសន្ន។
ជាមួយគ្នានោះក៏មានសប្បុរសជនបានឧបត្ថម្ភនូវអំពូលសឡា ចំនួន ២០គ្រឿង សម្រាប់ប្រើប្រាស់ និងបានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិក ជូនដល់កងពលតូចថ្មើរជើងលេខ៥១ ដែលប្រចាំការនៅទីនោះ។