ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២៖ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានដឹកនាំមន្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ចូលរួមកិច្ចប្រជុំ ‹‹ការធ្វើបទបង្ហាញ ស្តីពីវិធានការការពាររាជធានីភ្នំពេញ ពីជំនន់ស្ទឹងព្រែកត្នោត និងជំនន់ទឹកទន្លេមេគង្គ›› តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។