ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ គន់ គីម ផ្ញើសារសម្តែងនូវអំណរសាទរ និងគោរពជូនពរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន ‹‹មេដាយមាសសន្តិភាពពិភពលោក World Summit Peace›› ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទ ‹‹សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក››

លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជាង ២២៨ខ្នង ក្នុងភូមិអភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះៗ ក្នុងស្រុកម៉ាឡៃ ត្រូវបានលិចដោយជំនន់ទឹកភ្លៀង

(បន្ទាយមានជ័យ)៖ គិតត្រឹមម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ភ្លៀងធ្លាក់កម្រិតមធ្យមទៅខ្លាំង លិចភូមិអភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះៗ ដែលស្ថិតក្នុងស្រុកម៉ាឡៃ។ តាមរបាយការណ៍បឋមរបស់លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជាង ២២៨ខ្នង និងផ្លូវមួយចំនួន បានទទួលរងការជន់លិច។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយកម្លាំងចម្រុះ កំពុងរំដោះទឹកចេញពីភូមិ។

ឯកឧត្តម ច័ន្ទ លំផាត់ ដឹកនាំមន្រ្តី ចូលរួមពិធីប្រគល់សម្ភារ:រុករកសង្គ្រោះគ្រោះមហន្តរាយ ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ ៧០៣ យោធភូមិភាគទី៣

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្រ្តី ចូលរួមពិធីប្រគល់សម្ភារ:រុករកសង្គ្រោះគ្រោះមហន្តរាយ ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ ៧០៣ យោធភូមិភាគទី៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។ សម្ភារ:ទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ត្រូវបានបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ លេខ ៧០៣  របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ ដែលមានកម្លាំងសរុប ១២០នាក់ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់ក្នុងការត្រៀមឆ្លើយតប និងសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុ។ សម្ភារៈសង្គ្រោះមានដូចជា៖ ទូកម៉ាស៊ីនស្មាច់ចំនួន ១០គ្រឿង, ម៉ាស៊ីនបូមទឹក ២០គ្រឿង, ទុយោបូមទឹក៤០, តង់ចល័ត ២០តង់, វិទ្យុទាក់ទង ២គ្រឿង, ខ្សែពួរ ១០០ម៉ែត្រ, បាឡូដាក់សម្ភារៈ ២០សម្រាប់, អាវយឺតហ្វឹកហ្វឺន …

ឯកឧត្តម ច័ន្ទ លំផាត់ ដឹកនាំមន្រ្តី ចូលរួមពិធីប្រគល់សម្ភារ:រុករកសង្គ្រោះគ្រោះមហន្តរាយ ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ ៧០៣ យោធភូមិភាគទី៣ Read More »

ទឹកជន់លិចមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖ តាមព័ត៌មានទទួលបានពីលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ២០២១ ចាប់ពីម៉ោង ៣៖៣០នាទី ដល់ម៉ោង ៦៖០០នាទី មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង បណ្តាលឱ្យទឹកជន់លិចមណ្ឌលចត្តាឡីស័ក ១កន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងបានរំខានដល់ការស្នាក់នៅរបស់ពលករកំពុងធ្វើចត្តាឡីស័ក ចំនួនជិត២០០នាក់។ លោកជំទាវ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ជម្លៀសពលករចេញទៅកាន់មណ្ឌលផ្សេង បានទាន់ពេលវេលា ដោយពុំគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។

ទិន្នន័យផលប៉ះពាល់ និងខូចខាតដោយគ្រោះមហន្តរាយ ៨ខែ ដើមឆ្នាំ២០២១ នៅកម្ពុជា

១/. ខ្យល់កន្ត្រាក់ កើតឡើង ១៧៩លើក រលំផ្ទះ ៨៣៧ខ្នង និងរបើកដំបូល ៦៥៦៦ខ្នង ស្លាប់មនុស្ស ៥នាក់ និងរបួស ៦៧នាក់ ២/. រន្ទះបាញ់ កើតឡើង ៨៥លើក ស្លាប់មនុស្ស ៦៧នាក់ និងរបួស ៤២នាក់ ងាប់គោក្របី ៤០ក្បាល

នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញមន្ត្រីរបស់ខ្លួនទាំងអស់ត្រូវក្តាប់ឱ្យបាននូវសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធគ្រោះហន្តរាយ ដើម្បីជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួយផ្ដល់ព័ត៌មានពាក់ព័ន្ធគ្រោះមហន្តរាយ ជាពិសេស បញ្ហាគ្រោះទឹកជំនន់ ដែលអាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័ស ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយពលរដ្ឋរងគ្រោះបានទាន់ពេលវាលា។ នៅក្នុងសិក្ខាសាលា ស្តីពីការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ក្នុងការកាត់បន្ថយនូវផលប៉ះពាល់ បង្កដោយគ្រោះទឹកជំនន់ឆ្នាំ២០២១ និងឆ្នាំខាងមុខ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចុះឈ្មោះក្នុងប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងផ្សព្វផ្សាយព័ត៌មានឲ្យទូលំទូលាយ និងបង្កភាពងាយស្រួល ក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ឯកឧត្តម បានបន្ថែមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការត្រៀមរៀបចំផែនការត្រៀមបម្រុង ក៏ត្រូវគិតគូរសំខាន់នៅពេលមានគ្រោះមហន្តរាយ គឺមូលដ្ឋាន ជាអ្នកត្រូវឆ្លើយតបមុន ដូចនេះមូលដ្ឋានសហគមន៍ គឺជាបណ្ដាញដ៏មានប្រសិទ្ធភាព ក្នុងការឆ្លើយតបគ្រោះមហន្តរាយ …

នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញមន្ត្រីរបស់ខ្លួនទាំងអស់ត្រូវក្តាប់ឱ្យបាននូវសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធគ្រោះហន្តរាយ ដើម្បីជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា Read More »

ភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួនត្រូវបានជន់លិចក្នុងខេត្តព្រះវិហារ

(ខេត្តព្រះវហារ)៖ ភ្លៀងធ្លាក់ជាប់ៗ គ្នារយៈពេល៥ថ្ងៃ មានបរិមាណទឹកភ្លៀងចំនួន ៧៤មម បណ្តាលឲ្យភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួនត្រូវបានជន់លិច។ ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា នៅខេត្តព្រះវិហារ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៥ថ្ងៃ និងមានភ្លៀងបន្ថែមទៀត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មានបរិមាណទឹកភ្លៀងចំនួន ៧៤មម ធ្វើឲ្យភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួន ត្រូវទឹកជន់លិច ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប៕ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

កម្ពស់ទឹកក្នុងអាងតាម៉ុក កំពុងហក់ឡើងដោយសារភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នា

(ខេត្តឧត្តរមានជ័យ)៖ បរិមាណទឹកភ្លៀងដែលបានធ្លាក់នាថ្ងៃទី០៦-០៧ ខែកញ្ញា ឆ្នាំ២០២១ កម្រិត ៨៤,៧ មម បានបង្កឲ្យកម្ពស់ទឹកក្នុងអាងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ហក់ឡើងកម្ពស់ម ៣,៥៧ម៉ែត្រ តែពុំបង្កឲ្យមានផលប៉ះពាល់នោះទេ។ កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ។ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលា ស្តីពីការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ ដោយប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន››

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានអញ្ជើញជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលាស្តីពី ការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ ដោយប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន››។ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងគាំទ្រដោយអង្គការ FAO, WFP និង UNICEF ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ប៉ូលីន ថាម៉េសីស ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួងស្ថាប័ន និងថ្នាក់ក្រោមជាតិ ព្រមទាំងកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារសហប្រជាជាតិ …

នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលា ស្តីពីការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ ដោយប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន›› Read More »