ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចែកស្រូវពូជ១០០តោន ជូនកសិករនៅស្រុកប្រាសាទសំបូរ ដាំដុះក្រោយទឹកស្រក
(កំពង់ធំ)៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដើម្បីជួយស្តារជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឡើងវិញនោះ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាំស្រូវពូជប្រមាណ ១០០តោន ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវជូនប្រជាកសិករ ១,៤២៦គ្រួសារមកពីឃុំចំនួន៥មាន ៖ឃុំឈូក ឃុំគោល ឃុំសំបូរ ឃុំស្រើង ឃុំតាំងក្រសាំង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ស្រូវពូជនេះជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានផ្តល់ជូនជាបន្ទាន់ដល់ប្រជាកសិករអាទិភាពមាន ដីអាចស្តារឡើងវិញបាន ក្នុងចំណោមគ្រួសារដែលមានដំណាំស្រូវ រងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក។ ថ្លែងក្នុងពិធីនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ជាសេនាធិការជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខ ការយកចិត្តទុកដាក់ ក្តីនឹករលឹក និងក្តីអាណិតស្រលាញ់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅជូនប្រជាពលរដ្ឋ និងអាណិតស្រលាញ់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ។ ពិធីនេះមានការចូលរួមពីតំណាងមន្ត្រីជាន់ខ្ពស់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា …