Notification Post#1

(សៀមរាប)៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០ និងលើកទិសដៅការងារ២០២១ របស់ខេត្តសៀមរាប ត្រូវបានធ្វើឡើងក្រោមអធិបតីនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប។តាមរបាយការណ៍របស់ខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ ទូទាំងខេត្តក៏បានទទួលរងគ្រោះមហន្តរាយជាច្រើនផងដែរ ដោយរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះឧបទ្ទវហេតុផ្សេងៗ ដូចជា*ជំនន់ទឹកភ្លៀង ប៉ះពាល់១២ ក្រុង-ស្រុក ៧៨ ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ១៥,៧៨០គ្រួសារ ប៉ះពាល់ផ្ទះ ១០,២៩៧ខ្នង ប៉ះពាល់ស្រូវ ១០,៣៨៣ហិកតា ខូចខាត ៣៥៩ហិកតា ប៉ះពាល់ផ្លូវសរុប ១២៦,៥៥៧ម៉ែត្រ និងច្រោះដាច់ផ្លូវ ១៤,៤៨១ម៉ែត្រ