ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១

ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖

-ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់-ប៉ះពាល់ប្រជាជនប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ

-លិចស្រូវប្រមាណ ៥,០០០ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា

-ប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាព បានទទួលស្បៀងសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន។

ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឱ្យខេត្ត ក្រុមការងារ ពិសេស កងកម្លាំងសង្គ្រោះទាំងអស់ បន្តត្រៀមលក្ខណៈ និងតាមដានការវិវឌ្ឍន៍នៃស្ថានភាពជាប់ជានិច្ច។