(បន្ទាយមានជ័យ)៖ គិតត្រឹមម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ភ្លៀងធ្លាក់កម្រិតមធ្យមទៅខ្លាំង លិចភូមិអភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះៗ ដែលស្ថិតក្នុងស្រុកម៉ាឡៃ។
តាមរបាយការណ៍បឋមរបស់លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជាង ២២៨ខ្នង និងផ្លូវមួយចំនួន បានទទួលរងការជន់លិច។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយកម្លាំងចម្រុះ កំពុងរំដោះទឹកចេញពីភូមិ។