អំពីយើង​

ស.អ.ក.

គ.ជ.គ.ម. NCDM

សមាគមអតីតយុទ្ធជនកម្ពុជា សរសេរជាអក្សរកាត់ “ ស.អ.ក. ” និងសរសេរជាអក្សរអង់គ្លេស Cambodia Veteran Association “ C.V.A ” បានចាប់បដិសន្ធិ និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី ១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្រ្តមួយដែលពុំធ្លាប់មាននៅកម្ពុជាដែលធ្វើឲ្យសាធារណៈមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនអបអរសាទរ។ ទិវាអតីតយុទ្ធជនកម្ពុជាត្រូវបានរាជ   រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារ់ៀងរាល់ឆ្នាំ តាមសេចក្តីសម្រេចលេខ ៣១ ស.ស.រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧។មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ បានប្រព្រឹត្តទៅនាថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ដើម្បីកែសម្រួលលក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំឲ្យស្របទៅនឹងសភាពការថ្មី។

គោលបំណង និងសកម្មភាពរបស់ គ.ជ.គ.ម.

១-លើកកម្ពស់កិតិ្តយសឲ្យ​សក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជន​ចំពោះបុព្វហេតុប្រទេសជាតិ។

២-ការពារសិទ្ធិ ផល​ប្រយោជន៍ និងលើកស្ទួយកម្រិតជីវភាព​អតីត​យុទ្ធ​ជន។

៣-បង្កើតស្មារតីសាមគ្គីជួយគ្នាទៅវិញទៅ​មកក្នុងឋានៈជាសមាជិករបស់ ស.អ.ក. ពេលជួបការលំបាកគ្រោះ​ថ្នាក់ មរណភាព ដោយមិន​ប្រកាន់​​ប្រភព​​ដើម សាសនា និន្នាការនយោបាយ និងឋានៈក្នុង​សង្គម​ឡើយ។