ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានក្រុមការងារ សម្របសម្រួលជាមួយ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានប្រគល់អាវពោងចំនួន ២០០អាវ និងខ្សែពួរតូចចំនួន ១,០០០ម៉ែត្រ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សម្ភារៈសង្គ្រោះគ្រោះមហន្តរាយខាងលើ ត្រូវបានប្រគល់ជូនតាមរយៈ លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ប្រើប្រាស់ក្នុងពេលចេញប្រតិបត្តិការ សង្រ្គោះគ្រោះមហន្តរាយ។