នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមអមពី ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋចំនួន ៣៥១គ្រួសារ មកពីឃុំចំនួន៣ មានឃុំទន្លេបិទ ឃុំជីរោរទិ៍ទី១ និងឃុំជីរោរទិ៍ទី២ ក្នុងស្រុកត្បូងឃ្មុំ ស្មើនឹងពូជស្រូវសរុបចំនួន ២៩,៤៥០គីឡូក្រាម ដើម្បីធ្វើការដាំដុះឡើងវិញបន្ទាប់ពីទទួលផលប៉ះពាល់ដោយសារទឹកជំនន់ ដែលប្រព្រឹត្តនៅក្នុងបរិវេណវត្តសុវណ្ណមាលីទន្លេបិទ។