ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួមកិច្ចប្រជុំ ‹‹ការធ្វើបទបង្ហាញ ស្តីពីវិធានការការពាររាជធានីភ្នំពេញ ពីជំនន់ស្ទឹងព្រែកត្នោត និងជំនន់ទឹកទន្លេមេគង្គ››

ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២៖ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានដឹកនាំមន្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ចូលរួមកិច្ចប្រជុំ ‹‹ការធ្វើបទបង្ហាញ ស្តីពីវិធានការការពាររាជធានីភ្នំពេញ ពីជំនន់ស្ទឹងព្រែកត្នោត និងជំនន់ទឹកទន្លេមេគង្គ›› តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។