(ម៉ានីល)៖ តាមការចេញផ្សាយរបស់ BBC នៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែកក្កដា បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៧នាក់បានស្លាប់ និង៤០នាក់ទៀតត្រូវបាន ជួយសង្រ្គោះ បន្ទាប់ពីយន្ដហោះយោធាហ្វីលីពីនមួយគ្រឿងបានធ្លាក់នៅថ្ងៃអាទិត្យនេះ។
ក្នុងការចេញផ្សាយ បានបញ្ជាក់ទៀតថា យន្ដហោះយោធាខាងលើដែលមានផ្ទុកមនុស្ស យ៉ាងហោច ៩៥នាក់ ដែលភាគច្រើនជាយោធា បានធ្លាក់កំឡុងពេលព្យាយាមចុះចត នៅលើកោះ Jolo នៃខេត្ត Sulu។ មកទល់ពេលនេះ មនុស្ស ៤០នាក់ ត្រូវបានជួយសង្គ្រោះ ពីបំណែកដែលបានឆាបឆេះនៃយន្ដហោះយោធាប្រភេទ C-130 និងសពចំនួន ១៧នាក់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។