ឯកឧត្តម គីម វីរៈ នាំយកសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកប្រគល់ជូន កងសង្គ្រោះគ្រោះមហន្តរាយ នៃយោធភូមិភាគ២ ក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារ នាំយកសម្ភារៈសង្គ្រោះគ្រោះមហន្តរាយមកប្រគល់ជូនកងសង្គ្រោះគ្រោះមហន្តរាយ នៃយោធភូមិភាគ២ ក្នុងខេត្តកំពង់ចាម។

 

ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានពាំនាំយកការផ្តាំសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ជូនចំពោះកងកម្លាំងសង្គ្រោះនៅយោធភូមិភាគ២ និងបានលើកទឹកចិត្តឱ្យកងកម្លាំង ធ្វើការហ្វឹកហ្វឺនជាប្រចាំ លើការប្រើប្រាស់សម្ភារៈសង្គ្រោះទាំងនេះ ដើម្បីត្រៀមក្នុងការឆ្លើយតបសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីដែលមានគ្រោះមហន្តរាយកើតឡើង ជាយថាហេតុណាមួយ។