(បន្ទាយមានជ័យ)៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) រួមជាមួយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. ឯកឧត្ដម គង់ កន្នារិទ្ធ ទីប្រឹក្សា គ.ជ.គ.ម. និងកម្លាំងយោធភូមិភាគទី៥ និងបណ្តាកងឯកភាព រួមទាំងបញ្ជាការកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ក្រុង-ស្រុក ចំនួន៣គឺ ស្រុកថ្មពួក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យនេះ គឺជាការត្រៀមលក្ខណៈ ក្នុងការជួយសង្រ្គោះ និងទីទួលសុវត្ថិភាពសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេល។