លោក គីម វីរ: សំណូមពរដល់ពលរដ្ឋ រស់នៅតំបន់ទឹកជំនន់ត្រូវរាយការណ៍បន្ទាន់ ក្នុងករណីប្រឈមធ្ងន់ធ្ងរ

បន្ទាយមានជ័យ៖ លោក គីម វីរ: ជាអគ្គលេខាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ​ បាន​ដឹក​នាំ​ក្រុមការងារសហការ​​​​ជា​មួយ​​កងកម្លាំង​ចម្រុះ​​​ចុះ​ពិនិត្យស្ថានភាពទឹកជំនន់ និងចុះចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋ​តាមខ្នងផ្ទះ​ដែលកំពុងប្រឈមដោយទឹកជំនន់ ​ក្នុង​ស្រុក​មង្គលបុរី ​ស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ ។ ក្នុង​ពេល​ចុះ​ចែក​អំណោយ ​តាមខ្នង លោក គីម វីរ: បានឱ្យដឹងថា ដោយមានការយកចិត្តទុកបំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​និង​ជា​​ប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះ (គ.ជ.គ.ម)​រួមទាំងការណែនាំរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ (គ.ជ.គ.ម) ​បានចាត់​ឱ្យក្រុមការងារថ្នាក់ជាតិចុះពិនិត្យជាបន្ទាន់ ដេីម្បីពិនិត្យ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ។

លោក គី ម វីរ:  អគ្គលេខាធិការ  (គ.ជ.គ.ម) បានពាំនាំនូវការសាកសួរសុខទុក្ខ អាណិតស្រលាញ់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះបងប្អូនជនរួមជាតិដែលរងគ្រោះដោយទឹកជំនន់ ពេលនេះ​ហេីយទោះជាទឹកបន្តស្រកទៅវិញជាបណ្តើរ

ក៏​សម្តេចទាំងពីរ​នៅតែបន្តយកចិត្តទុក​ដាក់​ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជានិច្ច។​ អគ្គលេខាធិការ រូបនេះ ថ្លែងថា មកដល់ពេលនេះឃេីញថាបណ្តាភូមិសាស្រ្តនៃទឹកជំនន់​តាមស្រុកក្នុងខេត្តបន្ទាយមានជ័យ​មួយចំនួនទឹកបានស្រកបន្តិចបន្តួច ដែលពុំទាន់មានស្ថានភាពធ្ងន់ធ្ងរណាមួយបានកេីត​ឡេីងប៉ះពាល់ដល់ប្រជាពលរដ្ឋ​នៅឡេីយទេ។

ក្នុងពេលចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ លោក គីម វីរៈ បានសំណូមពរដល់ប្រជាពលរដ្ឋដែលប៉ះពាល់ហើយពុំជម្លៀសទៅទីទួលសុវត្ថិភាព ត្រូ វរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ក្នុងករណីស្ថានភាពប្រឈមធ្ងន់ធ្ងរ ដេីម្បីទទួលបានការជួយសង្គ្រលះទាន់ពេល វេលា។ ទន្ទឹមគ្នានេះ លោក បានស្នេីដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវសហការគ្នាចុះតាមដានជាប់ជាប្រចាំអំពីស្ថានភាព និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ៗរូប។យ៉ាងណាក្តី ក្នុងនាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចជាស្រេចនូវកងរុករក និងសង្គ្រោះមហន្តរាយ​ទាំង១៦កង សម្រាប់ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋគ្រប់ពេលវេលា។

បន្ថែមលើសពីនេះ ដើម្បីជាគិតគូរដល់ការស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ ក្នុងនាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់បទបញ្ជាដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុកឱ្យសិក្សាលំអិតពីការខូចខាតដល់ផ្លូវលំជនបទនានា ហើយបន្តសហការជាមួយ ក្រសួង និងមន្ទីរ ជំនាញ ធ្វើការស្តាឡើងវិញជាបន្ទាន់ពេលទឹកស្រកអស់ ដើម្បីជួយសម្រួលដល់ការប្រកបរបរក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញ។បេីតាមរបាយការណ៍របស់គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថាខេត្តប្រឈមទឹកជំននលមាន៤ខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងសៀមរាប ខណ:ខេត្តសៀមរាបមានទំហំប៉ះពាល់ច្រេីនជាងគេ៕