ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុនទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង ឧបករណ៍ សម្ភារៈ និងសំណេះសំណាល ជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៥ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥

ថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ អមដំណើរដោយប្រតិភូរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង ឧបករណ៍ សម្ភារៈ និងសំណេះសំណាល ជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៥ (យោធភូមិភាគ៥) នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥។