សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេស នៅតំបន់វាលទំនាប ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា

យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងធនធានទឹកនិងឧតុនិយម ប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីរដំណាក់កាល ដូចតទៅ៖

– ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនីរតីខ្សោយ

– ពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនីរតីមធ្យម និងជ្រលងសម្ពាធទាបពីចិន

សូមប្រុងប្រយ័ត្ន៖ បាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេស នៅតំបន់វាលទំនាប ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា។