សូមសាធារណជនប្រុងប្រយ័ត្នចំពោះ ជំនន់ទឹកភ្លៀងអាចនឹងកើតមានឡើងនៅភូមិសាស្ត្រ មួយចំនួនក្នុងបណ្តាខេត្ត នៃតំបន់វាលទំនាបកណ្តាល និងបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ចាប់ពីថ្ងៃទី១-៧ ខែកញ្ញា ឆ្នាំ២០២១

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី១-៧ ខែកញ្ញា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ជាមួយប្រព័ន្ធសម្ពាធទាប។

អាស្រ័យហេតុនេះ សូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយ ដែលអាចកើតឡើងជាយថាហេតុ។