សូមសាធារណជន បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ចាប់ពីថ្ងៃទី៤-១០ ខែសីហា ឆ្នាំ២០២១

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម។ ជាមួយនោះ ខ្យល់មូសុងនីរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ។

ដូច្នេះ សូមសាធារណជន បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។