សូមសាធារណជន បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ចាប់ពីថ្ងៃទី១១-១៧ ខែសីហា ឆ្នាំ២០២១

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី១១-១២ ខែសីហា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបពីប្រទេសចិន និងចន្លោះថ្ងៃទី១៣-១៦ ខែសីហា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលនឹងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។

ដូច្នេះ សូមសាធារណជន បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។